Posts

ខេត្តក្រចេះ

Image
  ព្រះរាជពិធីសំណេះសំណាលសាកសួរសុខទុក្ខប្រជារាស្ត្រ ខេត្តក្រចេះ ក្នុងព្រះរាជហឬទ័យនឹករលឹក ខ្វល់ខ្វាយជានិច្ច អំពីការរួមសុខរួមទុក្ខ រវាងព្រះមហាក្សត្រជាមួយនឹងសុខទុក្ខរបស់ប្រជារាស្ត្រ នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យសេ្តចយាងសំណេះសំណាលសាកសួរសុខទុក្ខប្រជារាស្ត្រជាបងប្អូនកូនចៅរបស់ព្រះអង្គដែលមានជីវភាពទីទ័លក្រ ជាកសិករ ជនជាតិដើមភាគតិចមាន ខ្មែរ គួយ ព្នង ឌោញ រស់នៅភូមិទ្រាប និងសណ្តាយ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ ព្រះរាជហឬទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាង បំពេញព្រះរាជកិច្ចមនុស្សធម៌ដ៏ឧត្តុងឧត្តមនេះ ជាសក្ខីភាពបង្ហាញអោយឃើញថា ទុក្ខលំបាករបស់ប្រជារាស្ត្រ គឺជាទុក្ខលំបាករបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួតជាអម្ចាស់នៃយើងដែលព្រះអង្គបានបន្តស្នាព្រះហត្ថដ៏ឧត្តុងឧត្តមពីសម្តេចឪ សម្តេចតា សម្តេចតាទួត ដែលព្រះអង្គមានព្រះរាជហឬទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ នៅគ្រប់ពេលវេលាចំពោះសុខទុក្ខ របស់ប្រជ...

ពិធីថ្វាយព្រះរាជគោរមងារកិត្តិយស

Image
  ពិធីថ្វាយព្រះរាជគោរមងារកិត្តិយស « ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក » ថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ពិធីថ្វាយព្រះរាជគោរមងារ « ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក » ថ្វាយដល់ព្រះមហាក្សត្រកម្ពុជា បានធ្វើឡើងនៅព្រះបរមរាជវាំង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ដោយគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក ( The World Fellowship of Buddhists-WFB) ។ « ពុទ្ធមាមកាភិបាល ( Patron of The WFB)» ៖ គឺជាគោរមងារដែលផ្តល់ជូនដល់ថ្នាក់ដឹកនាំកំពូលទាំងក្នុងអាណាចក្រ និងពុទ្ធចក្រ ដែលជាអ្នកគ្រប់គ្រង ថែរក្សា គោរពប្រតិបត្តិ ឧបត្ថម្ភទ្រទ្រង់ និងលើកតម្កើងតម្លៃព្រះពុទ្ធសាសនា ប្រកបដោយសទ្ធាជ្រះថ្លា ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តម តាមរយៈសកម្មភាពព្រះពុទ្ធសាសនានានា រួមទាំងសកម្មភាពរបស់ WFB ។ « ព្រះរាជពុទ្ធមាមកាភិបាល ( Royal Patron of The WFB)» ជាគោរមងារសម្រាប់ផ្តល់ជូនដល់ព្រះមហាក្សត្រ និងព្រះរាជវង្សានុវង្ស ហើយមានអត្ថន័យដូចគ្នាទៅនឹង ពុទ្ធមាមកាភិបាល ដែលប្រើប្រាស់សម្រាប់ថ្នាក់ដឹកនាំក្នុងអាណាចក្រ។ ក្នុងឱកាសដ៏មហានក្ខត្តឬក្សដ៏វិសេសវិសាលថ្លៃថ្...