ខេត្តក្រចេះ
ព្រះរាជពិធីសំណេះសំណាលសាកសួរសុខទុក្ខប្រជារាស្ត្រ ខេត្តក្រចេះ
ក្នុងព្រះរាជហឬទ័យនឹករលឹក
ខ្វល់ខ្វាយជានិច្ច អំពីការរួមសុខរួមទុក្ខ
រវាងព្រះមហាក្សត្រជាមួយនឹងសុខទុក្ខរបស់ប្រជារាស្ត្រ នៅទូទាំង
ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង
ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ព្រះអង្គសព្វព្រះរាជហឬទ័យសេ្តចយាងសំណេះសំណាលសាកសួរសុខទុក្ខប្រជារាស្ត្រជាបងប្អូនកូនចៅរបស់ព្រះអង្គដែលមានជីវភាពទីទ័លក្រ
ជាកសិករ ជនជាតិដើមភាគតិចមាន ខ្មែរ គួយ ព្នង ឌោញ រស់នៅភូមិទ្រាប និងសណ្តាយ ឃុំថ្មី
ស្រុកចិត្របុរី ខេត្តក្រចេះ។
ព្រះរាជហឬទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់
នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាង
បំពេញព្រះរាជកិច្ចមនុស្សធម៌ដ៏ឧត្តុងឧត្តមនេះ ជាសក្ខីភាពបង្ហាញអោយឃើញថា
ទុក្ខលំបាករបស់ប្រជារាស្ត្រ គឺជាទុក្ខលំបាករបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ
សម្តេចយាយ
សម្តេចយាយទួតជាអម្ចាស់នៃយើងដែលព្រះអង្គបានបន្តស្នាព្រះហត្ថដ៏ឧត្តុងឧត្តមពីសម្តេចឪ
សម្តេចតា សម្តេចតាទួត ដែលព្រះអង្គមានព្រះរាជហឬទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់
នៅគ្រប់ពេលវេលាចំពោះសុខទុក្ខ របស់ប្រជារាស្ត្រ ដើម្បីចូលរួមចំណែកជាមួយ
និងការខិតខំយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា
ស្ថាប័នកំពូលជាតិ និងសប្បុរសជន នៅគ្រប់មជ្ឃដ្ឋានក្នុងការ
ជួយសង្គ្រោះប្រជារាស្ត្រទីទ័លក្រ ប្រជារាស្ត្រ ដែលងាយទទួលរងគ្រោះដោយធម្មជាតិ
មានគ្រោះទឹកជំនន់ខ្យល់ព្យុះ, គ្រោះរាំងស្ងូតជាដើម,
និងដោយឧប្បទ្ទវហេតុផ្សេងៗ បានយ៉ាងទាន់ពេលវេលា។










Comments
Post a Comment